AEON MALL have more than 100 tenants to enhance your vibrant life

រឿងរ៉ាវគឺកើតឡើងដំបូងនៅក្នុងតំបន់(Provence) ភាគខាងត្បូងប្រទេសបារាំងក្នុងឆ្នាំ១៩៧៦ នៅពេលដែលម៉ាកL’Occitaneត្រូវបានបង្កើតឡើងដោយលោកអូលីវើរ បូសាន( Olivier Baussan)។ អាស្រ័យដោយបានទទួលរងឥទ្ធិពល
ពីវប្បធម៌តំបន់មេឌីទែរ៉ានេ L’Occitaneបានបង្កើតនូវផលិតផលថែរក្សាស្បែកដែលប្រកបដោយគុណភាពខ្ពស់ព្រមទាំង
ទឹកអប់ដែលមានក្លិនពីផ្កាធម្មជាតិពិតៗដែលពុំមានប្រើនូវសារធាតុបន្ថែមក្លិន មានក្លិនក្រអូបនិងផ្តល់នូវភាពទាក់ទាញ
បំផុត។ ប្រើប្រាស់ផលិតផលL’Occitaneអ្នកនឹងទទួលបាននូវស្បែក ស្រស់ស្អាត ដែលមានសុខមាលភាពនិងមិនតែ
ប៉ុណ្ណោះភាពសុខសាន្តដល់អារម្មណ៍ថែមទៀតផង។